រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា នឹងប្រែក្លាយតំបន់ការពារធម្មជាតិ ឲ្យទៅជាតំបន់ដែលមាន​ការអភិវឌ្ឍផ្នែក​ទេចរណ៍​ធម្មជាតិ

FN ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះថា ក្រសួងបរិស្ថាន នឹងប្រែក្លាយ តំបន់ការពារធម្មជាតិឲ្យទៅជាតំបន់មួយ ដែលមានការអភិវឌ្ឍផ្នែកទេចរណ៍ធម្មជាតិចូលរួម ក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិទាំងអស់ឲ្យបានល្អប្រសើរ។ ការអះអាងយ៉ាងដូច្នោះ បានធ្វើឡើងនៅក្នុង វេទិកាស្តីពី «ភាពរស់រវើករបស់ប្រជាជនយើង បេតិកភណ្ឌវប្បធម៌​ជាអត្តសញ្ញាណ​របស់យើង បរិស្ថានជាអនាគតរបស់យើង»ដែលរៀបចំរួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ថោង ខុន ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោក សាយ សំអាល់ បានថ្លែងយ៉ាងដូច្នោះថា «យើងនឹងប្រែក្លាយតំបន់ការពារធម្មជាតិទៅជាតំបន់មួយ ដែលមានការ​អភិវឌ្ឍ​ផ្នែក​ទេចរណ៍ធម្មជាតិ ចូលរួមក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ ទាំងអស់ឲ្យបានល្អ​ប្រសើរតាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិនានា បង្កើតមុខរបរ បង្កើនចំណូល និងបង្កើនការអប់រំបណ្តុះបណ្តាល​ធនធាន មនុស្សនៅតំបន់នោះ ដើម្បីឲ្យបងប្អូន ចេះគ្រប់គ្រងផល ដែលមកបានពីវិស័យទេសចរណ៍ ឲ្យកាន់តែមាន​ប្រសិទ្ធភាព បន្ថែមទៀតនិងធ្វើឲ្យការងារអភិរក្សតំបន់ការពារធម្មជាតិ ទាំងនោះឲ្យកាន់តែពេញលេញថែមទៀត»។ លោកបានបន្ថែមទៀតថា «យើងគួរបង្កើត ឲ្យមានសាលារៀននៅតាមតំបន់ទាំងនោះ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាស … Continue reading រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា នឹងប្រែក្លាយតំបន់ការពារធម្មជាតិ ឲ្យទៅជាតំបន់ដែលមាន​ការអភិវឌ្ឍផ្នែក​ទេចរណ៍​ធម្មជាតិ